រាជធានីភ្នំពេញ នាព្រឹកថ្ងៃអង្គារ ១៣កើត ខែពិសាខ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៦
ត្រូវនឹងថ្ងៃទី២ ខែឧសភា ឆ្នាំ២០២៣
លោក កែវ ហុង ប្រធានមន្ទីរសេដ្ឋកិច្ច និងហិរញ្គវត្ថុខេត្តកែប រួមជាមួយមន្ត្រីជំនាញបានចូលរួមសិក្ខាសាលាស្តីពីការធ្វើប័ណ្ណកម្មសិទ្ធិដីរដ្ឋដែលបានចុះក្នុងបញ្ជីសារពើភណ្ឌទ្រព្យសម្បត្តិរដ្ឋក្រោមអធិបតីភាពឯកឧត្ដម យ៉េត វីណែល អនុរដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ (កសហវ.) និងជាអគ្គលេខាធិការរងនៃអគ្គលេខាធិការដ្ឋានគណៈកម្មាធិការដឹកនាំការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ (អ.គ.ហ.)តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម រស់ សីលវ៉ា រដ្ឋលេខាធិការ កសហវ. និង ជាអគ្គលេខាធិការ នៃ អ.គ.ហ. អមដោយឯកឧត្តម អ៊ុ យុទ្ធី ប្រធានផ្នែករដ្ឋបាល ហិរញ្ញវត្ថុ និង ត្រួតពិនិត្យនិងវាយតម្លៃ, មន្ត្រីជំនាញជាន់ខ្ពស់ និងមន្ត្រីជំនាញនៃ អ.គ.ហ. បានថ្លែងសុន្ទរកថាបើកសិក្ខាសាលាស្តីពីការធ្វើប័ណ្ណ កម្មសិទ្ធិដីរដ្ឋ ដែលបានចុះក្នុងបញ្ជីសារពើភណ្ឌទ្រព្យសម្បត្តិរដ្ឋ ដោយមានការចូលរួមដឹកនាំការពិភាក្សា ដោយឯកឧត្តម សៀក សុភ័គ អគ្គនាយករង នៃអគ្គនាយកដ្ឋានទ្រព្យសម្បត្តិរដ្ឋនិងចំណូលមិនមែនសារ ពើពន្ធ និងឯកឧត្តម ប៉ាត់ សុក ទីប្រឹក្សាក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់។
សិក្ខាសាលានេះ ត្រូវបានរៀបចំឡើងក្នុងគោលបំណង (១)បង្កើនការយល់ដឹងអំពីនីតិវិធីនៃការធ្វើប័ណ្ណ កម្មសិទ្ធិ នីតិវិធីនៃការរៀបចំបញ្ជីសារពើភណ្ឌទ្រព្យសម្បត្តិរដ្ឋ និង នីតិវិធីនៃការស្នើសុំជំរះទ្រព្យសម្បត្តិ រដ្ឋពីបញ្ជីសារពើភណ្ឌទ្រព្យសម្បត្តិរដ្ឋ (២)ជំរុញការធ្វើប័ណ្ណកម្មសិទ្ធិដីរដ្ឋ ដែលស្ថិតក្រោមការកាន់កាប់ ដោយក្រសួង-ស្ថាប័នថ្នាក់កណ្ដាល និងជំរុញឱ្យមន្ទីរជំនាញតាមរាជធានី-ខេត្តដាក់ពាក្យស្នើសុំធ្វើប័ណ្ណ កម្មសិទ្ធិ និង (៣) ពិគ្រោះយោបល់លើបញ្ហាប្រឈមនៃការធ្វើប័ណ្ណកម្មសិទ្ធិកន្លងមកដើម្បីសម្រប សម្រួល និងគាំទ្រដល់ការអនុវត្តផែនការសកម្មភាពរបស់ក្រសួង-ស្ថាប័ន និងមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ រាជធានី-ខេត្ត ពាក់ព័ន្ធនឹងការធ្វើប័ណ្ណកម្មសិទ្ធិដីរដ្ឋ ដែលជាសូចនាករក្នុងផែនការសកម្មភាពរួមនៃ កម្មវិធីកែទម្រង់ការគ្រង់គ្រងហិរញ្ញវត្ថុសាធារណៈ ដំណាក់កាលទី៤ “គណនេយ្យភាពសមិទ្ធកម្ម” ដែល ត្រូវបានប្រកាសដាក់ឱ្យអនុវត្តដោយ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃ ព្រះរាជាណាចក្រកម្ពុជា កាលពីថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៣។
សិក្ខាសាលានេះមានការចូលរួមពី ឯកឧត្តម លោកជំទាវ អភិបាលរង
និងមន្ត្រីជំនាញទទួលបន្ទុកការ គ្រប់គ្រងទ្រព្យសម្បត្តិរដ្ឋ
ដែលជាតំណាងអភិបាលនៃគណៈអភិបាលរាជធានី-ខេត្ត ឯកឧត្តម លោក លោកស្រី
ក្រុមការងារគណៈកម្មការអន្តក្រសួងរវាងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងក្រសួងរៀបចំដែនដី
នគរូបនីយកម្ម និងសំណង តំណាងអគ្គនាយកដ្ឋានគ្រប់គ្រងទ្រព្យសម្បត្តិរដ្ឋ
និងចំណូលមិនមែនសារ ពើពន្ធ អគ្គនាយកដ្ឋានថវិកា
អគ្គនាយកដ្ឋានហិរញ្ញវត្ថុរដ្ឋបាលថ្នាក់ក្រោមជាតិ នៃក្រសួងសេដ្ឋកិច្ចនិង ហិរញ្ញវត្ថុ
និងលោក លោកស្រីតំណាងមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និង មន្ទីររៀបចំដែនដី
នគរូបនីយកម្ម សំណង់ និងសុរិយោដី ទាំង ២៥ រាជធានី ខេត្ត។
អត្តបទ GSC
********